សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

អគ្គនាយកដ្ឋានសាធារណការ


អគ្គនាយកសាធារណៈការទទួលបន្ទុកផ្នែកអនុស្ថាបន័​​ ផ្តល់ដំបូន្មាន​ តាមដាន​ និង​គ្រប់គ្រងការ​សាងសង់ ជួសជុល និង​ ថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ឋ ផ្លូវ ស្ពាន ។

អគ្គនាយកដ្ឋានសាធារណការ​ដឹកនាំដោយអគ្គនាយក និង មានអគ្គនាយករងជា ជំនួយការ ។

មាននាយកដ្ឋានចំនួន ៥​ នៅក្នុងអគ្គនាយកដ្ឋានសាធារណការៈ

 • នាយកដ្ឋានស្ពានថ្នល់
 • មជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 • មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេស
 • នាយកដ្ឋានផ្លូវទឹក
 • នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្នាក់ក្រោមជាតិ និងវិស្វកម្ម

នាយកដ្ឋានផ្លូវថ្នល់

នាយកដ្ឋានផ្លូវថ្នល់ទទួលបន្ទុ ស្វែងយល់ថែរក្សាគ្រប់គ្រងជួសជុលការរំលោភបទបញ្ញត្តិនៃហេដ្ឋារចនាសម្ពន័្ឋផ្លូវ​ផ្លូវលំ​ស្ពាន​ផ្លូវ​ក្រោម​ដី​សាឡាង​កប៉ាល់ និង​ផ្លូវនៅក្នុងក្រុង។

        នាយកដ្ឋានផ្លូវថ្នល់មានតួនាទី​ ២ ៖ 

        ក. ពិនិត្យ​ និង​ ថែទាំកម្មវិធីគ្រប់គ្រងផ្លូវ​ និង​ ស្ពាន៖

 • ប្រមូល​ព័ត៌មាន និង ប្រើប្រាស់ព័ត៌មានដែលចាំបាច់ដើម្បីស្វែងយល់ពី បណ្តាញផ្លូវថ្នល់

 • រៀបចំឯកសារបច្ចេកទេសស្តីអំពីការេប្រីប្រាស់ផ្លូវ ស្ពាន រឺផ្លូវក្រោមដី​ និង ព័ត៌មាន​ទាំងឡាយ​ដែល​ទាក់ទង​និង​បណ្តាញ​ផ្លូវថ្នល់

 • ពិនិត្យថវិកាចែករំលែកមធ្យោបាយធ្វើការតាមដាននិងគ្របគ្រងការងារថែទាំផ្លូវ

 • រៀបចំនូវសម្បត្តិសាធារណ ផ្លូលថ្នល់​ ផ្នូលទឹក និង ផ្លូវដែក

​​      ​ខ. គ្រប់គ្រងនូវការដ្ឋានសាងសង់ផ្លូវ និង​ ស្ពាន

 • សិក្សា គ្រប់គ្រង និង ត្រួតពិនិត្យកម្មវិធី ថែទាំ​ ផ្លូវ ថ្នល់ និងស្ពាន

 • ត្រួតពិនិត្យថវិកា​ ចែករំលែកមធ្យោបាយ តាមដាន​និងត្រួតពិនិត្យ

 • វាយតំលៃ និងស្វែងយល់ការដ្ឋានសាងសង់

 • គ្រប់គ្រង សាឡាង និងកប៉ាល់

មជ្ឈមណ្ឌលគ្រឿងចក្រធំៗ      

មជ្ឈមណ្ឌលគ្រឿងចក្រធំៗទទួលបន្ទុក៖

 • សិក្សា ស្រាវជ្រាវ ត្រួតពិនិត្យ គំរោង និងស្វែងយល់នូវសំនង់ថ្មីៗ
 • គ្រប់គ្រង និងត្រួតពិនិត្យឧបករណ៏ និងយានយន្តគឺស្ថិតក្រោមការទទួល ខុសត្រូវរបស់មជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 • សិក្សានិងរៀបចំបណ្តុះបណ្តាលផែ្នកគ្រឿងចក្រសំរាប់មន្រ្តីរាជការ

មជ្ឈមណ្ឌលស្រាវជ្រាវសាធារណការ ​    

មជ្ឈមណ្ឌលស្រាវជ្រាវសាធារណការទទួលបន្ទុកផែ្នក៖

 • ពិនិត្យបទស្ថានបច្ចេកទេស និងរៀបចំសំរាប់ការអនុវត្តន៏
 • សិក្សា ស្រាវជ្រាវ និង រៀបចំគំរោងសាងសង់សាធារណៈ
 • វាយតំលៃការសាងសង់ គុណភាពសំភារៈ និងបចេ្ចកវិទ្យាថ្មីអនុវត្តន៏ ការងាររបស់ក្រសួង

នាយកដ្ឋានផ្លូវទឹក      

នាយកដ្ឋានផ្លូវទឹកទទួលបន្ទុក ៖

 • សិក្សា​ និង​អនុវត្តន៏ការងារដែលទាក់ទងនិងផ្លូវទឹក នាវាចរណ៏នៅតាមផ្លូវ ទឹកធម្មជាតិ
 • រៀបចំគំរោងផែនការ ផែនទីទនេ្ល និង​ពែ្រក
 • រៀបចំស្លាកសញ្ញា និងដាក់ពោងសុវត្ថិភាពសំរាប់ផ្លូវទន្លេ
 • ចាត់វិធានការគ្រប់បែបយ៉ាងប្រឆាំង និងការរំខាន ផ្លូវទន្លេ និងខ្សែទឹកហូរ
 • ផ្សាយពត៍មានដល់នាវិកចំពោះឪបសគ្គថ្មីៗដែលទើបតែកើតឡើង
 • រៀបចំនូវទីតាំងដែលអាចទទួលយកបាន ក្បូន​​ និង ផ្ទះអណ្តែតទឹក
 • ត្រួតពិនិត្យនូវសំនើរសុំសាងសង់នៅលើ ខាងក្នុងទន្លេ នៅក្រោមបាត ទន្លេ និង​នៅលើដងទន្លេ
 • សិក្សា ស្រាវជ្រាវការងារ និង​ ការពារការបាក់ច្រាំង
 • ស្នើសុំវិធានការដើម្បីបូបភក់ពីបាតទន្លេដើម្បីអោយមានជំរៅជ្រៅជួយ សំរួលក្នុងការដឹកជញ្ជូន
 • កសាងកំពង់ផែក្នុងស្រុកដោយសហការជាមួយអាជ្ញាធរដែនដី
 • គ្រប់គ្រងដីតាមដងទន្លេ
 • ត្រួតពិនិត្យនូវសំនើរបូមទឹកទន្លេពីកន្លែងមួយទៅកន្លែងមួយទៀតដែល ធ្វើអោយទឹកទន្លេរាក់
 • បង្កើតតួនាទី និង បទបញ្ញតិលើយានយន្តគ្រប់ប្រភេទដែលប្រើប្រាស ផ្លូវទឹក
 • ពិនិត្យកំពស់ទឹកទន្លេក្នុងប្រទេសសំរាប់នាវាចរណ៏

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្នាក់ក្រោមជាតិ និងវិស្វកម្ម ​​

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិ និងវិស្វកម្ម មានតួនាទី និង​ ភារកិច្ច​ ដូចខាងក្រោម ៖ ក/ ការងារហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិ រួមមាន៖

 • គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិរួមមាន៖ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈក្រោមដី ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈលើដី ផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ បរិក្ខាសម្រួលការបង្ហូរទឹក សំណង់សិល្បៈការ្យ ដីចំណីផ្លូវ សេវាសាធារណៈក្នុងដីចំណីផ្លូវ ផ្លូវសំរាប់ដើរ ទីចំណត ទីសំចតយានយន្ត បរិវេណសំចត សួនច្បារ និងរុក្ខកម្ម ក្នុងរាជធានី ខេត្ត ក្រុង ទីប្រជុំជន។
 • សិក្សារៀបចំ លើកគម្រោងអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈក្រោមដី រួមមាន៖ ផ្លូវក្នុងដី បរិក្ខាសម្រួលការបង្ហូរទឹក បណ្តាញប្រឡាយ អាងស្តុកទឹក ប្រព័ន្ឋលូ ហេដ្ឋារចនាសម្ព័ន្ឋពាក់ព័ន្ឋនឹងប្រព័ន្ឋចម្រោះទឹកកខ្វក់ ស្ថានីយចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់។
 • សិក្សារៀបចំ លើកគម្រោងអភិវឌ្ឍន៏ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ​ លើដី រួមមាន៖ ផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ សំណង់សិល្បៈការ្យ ផ្លូវកាត់ខ្វែង ផ្លូវរំលង(ផ្លូវអាកាស) ផ្លូវបែងចែកផ្លូវថ្មើរជើង ផ្ឡុវទោចក្រយាន ទីលានសាធារណៈ សំដៅសម្រួលការកកស្ទះចរាចរណ៏ និងប្រព័ន្ឋការពារទឹកជំនន់ ក្នុងរាជធានីខេត្ត ក្រុង ទីប្រជុំជន។
 • សិក្សារៀបចំ លើកគម្រោងអភិវឌ្ឍន៏ និងសាងសង់ទីចំណត ទីសចតយានយន្ត បរិវេណសំចត ផ្លូវសម្រាប់ដើរ សួនច្បារ និងរុក្ខកម្ម តាមដងផ្លូវសាធារណៈនៅរាជធានី ខេត្ត ក្រុង ទីប្រជុំជន។
 • ធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណជនឲចូលរួមថែរក្សា ការពារហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ ក្រោមដី លើដី ផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ បរិក្ខារសម្រួលការងបង្ហូទឹក សំណង់សិល្បៈការ្យ ទីចំណត ទីសំចតយានយន្ត បរិវេណសំចត ផ្លូវសំរាប់ដើរ សួនច្បារ និងរុក្ខកម្មតាមដងផ្លូវសាធារណៈ ស្ថិតនៅរាជធានី ខេត្ត ក្រុង ទីប្រជុំជន។
 • ត្រួតពិនិត្យ តាមដាន វាយតម្លៃផលប៉ះពាល់បរិស្ថាន និងផ្តល់យោបល់លើការងារបច្ចេកទេសសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិ និងវិស្វកម្ម។
 • រៀបចំចុះបញ្ជីនិងធ្វើចំណាត់ថ្នាក់ រាល់សំណង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិ និង វិស្វកម្ម។

ខ/ ការងារវិស្វកម្ម ដែលសហការ រវាងក្រសួងនិងអង្គភាពវិស្វកម្មនានា

 • សិក្សា និងរៀបចំលើកគម្រោងធ្វើបញ្ជីប៉ាន់តម្លៃនិងត្រួតពិនិត្យបច្ចេកទេស លើការងារស្ថាបនា ជួលជុល ថែទាំ ផ្លូវស្ពាន ដែលក្រសួងជាម្ចាស់គំរោង។
 • សហប្រតិបត្តិការជាមួយដៃគូ ជំរុញឲមានការអភិវឌ្ឍន៏សំណង់ផ្លូវស្ពាន តាមបច្ចេកវិទ្យាទំនើប ធានាគុណភាពនិងសុវត្តិភាព

គ/ ការងារគ្រប់គ្រង

 • ត្រួតពិនិត្យ តាមដាន ការងារប្រចាំថ្ងៃ និងធ្វើរបាយការណ៏ពីសកម្មភាព ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ ប្រចាំឆ្នាំ និងសកម្មភាពផ្សេងៗរបស់នាយកដ្ឋាន។
 • តាក់តែងចងក្រងច្បាប់ បទដ្ឋានបច្ចេកទេស សម្រាប់បម្រើឲការងារស្ថាបនា ជួសជុល ថែរក្សានិងការពារហេដ្ឋារចនាសម្ព័ន្ឋសាធារណៈថ្នាក់ក្រោមជាតិនិងវិស្វកម្ម។
 • សម្របសម្រួលការងារផ្លូវថ្នល់ជាមួយនឹងក្រសួង ស្ថាប័ន និងអង្គភាពគ្រប់គ្រងផ្លូវថ្នល់នានា និងធ្វើបច្ចុប្បន្នកម្មទិន្នន័យផ្លូវថ្នល់។
 • សហការជាមួយក្រសួង ស្ថប័នពាក់ព័ន្ឋ និងដៃគូអភិវឌ្ឍន៏ រកប្រភពថវិកាសម្រាប់ការសិក្សា ការសាងសង់ ការត្រួតពិនិត្យបច្ចេកទេស គ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ ថ្នាក់ក្រោមជាតិ ក្រោមដី លើដី ទីចំណតយានយន្ត សួនច្បារ និងរុក្ខកម្មតាមដងផ្លូវសាធារណៈ និងគ្រប់សំណង់ផ្លូវស្ពាន ដែលអនុវត្តន៏ដោយអង្គភាពវិស្វកម្ម។
 • ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលអគ្គនាយកដ្ឋានសាធារណការ និងក្រសួងប្រគល់ជូន។