សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

អគ្គនាយកដ្ឋានរដ្ឋបាល


អគ្គនាយកដ្ឋានរដ្ឋបាលទទួលបន្ទុកផ្នែកទំនាក់ទំនងសំរបសំរួល និងគ្រប់គ្រងកិច្ចការទាំងអស់ដែលជាប់ពាក់ព័ន្ឋទៅនឹងការងារ រដ្ឋបាល បុគ្គលិក សម្ភារៈ ឧបករណ៏ គណនេយ្យ ហិរញ្ញវត្ថុ សិក្សា និងរៀបចំគម្រោងនៅក្នុងក្រសួង ។​  អគ្គនាយកដ្ឋានរដ្ឋបាល  ដឹកនាំដោយអគ្គនាយកមួយរូប ដែលមានអគ្គនាយករងជាជំនួយការ ។ មាននាយកដ្ឋានចំនួន៥នៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល ៖

នាយកដ្ឋានរដ្ឋបាល           

      នាយកដ្ឋានរដ្ឋបាលទទួលបន្ទុក ៖

 • សំរបសំរួលគ្រប់សកម្មភាពទាំងអស់របស់ក្រសួងនៅថ្នាក់កណ្តាលរវាង​ ថ្នាក់កណ្តាល និងក្រោមការរៀបចំរបស់ក្រសួង​​
 • គ្រប់គ្រងនូវឯកសាររដ្ឋបាល​ចេញចូលរបស់ក្រសួង
 • ធានានូវប្រសិទ្ធភាព និងសុវត្ថភាព រដ្ឋបាល
 • រៀបចំនូវរបាយការណ៏ចុងឆ្នាំរាយការណ៏នូវការងារទាំងអស់និងសកម្មភាព ទាំងឡាយនៅក្នុងក្រសួង​។

នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស ​​          

      នាយកដ្ឋានបុគ្គលិក និងធនធានមនុស្សទទួលបន្ទុក ៖

 • គ្រប់គ្រងលើកំរិតថ្នាក់រដ្ឋបាលរបស់មន្រ្តីរាជការ​ និងអ្នកតំណាងមុខងារសាធារណៈរបស់ក្រសួងដោយភ្ជាប់ទំ​នាក់ទំនងជាមួយនឹង លេខាធិការដ្ឋានមុខងារសាធារណៈ
 • រៀបចំនូវឯកសាររដ្ឋបាលសំរាប់ចាត់ចែងការងារ
 • បងើ្កតនូវកម្មវិធីសំរាប់មុខតំណែងបចេ្ចកទេសនិងធនធានមនុស្សក្នុងក្រសួង
 • វាយតំលៃនូវតំរូវការក្នុងការបណ្តុះបណ្តាលបុគ្គលិក
 • រៀបចំនូវវគ្គបណ្តុះបណ្តាលសំរាប់មន្ត្រីរាជការដែលទើបចូលបំរើការងារ និងបន្តវគ្គបណ្តុះបណ្តាលជាមួយនឹងលេខាធិការដ្ឋានមុខងារសាធារណៈ និងអនុវត្តន៏នូវគោលនយោបាយ
 • រៀបចំនូវស្ថិតិសំរាប់គ្រប់គ្រងបុគ្គលិក និងប្រតិបត្តិនូវព័ត៌មាន
 • រៀបចំនូវកិច្ចការសង្គម

នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ       ​      

      នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុទទួលបន្ទុក ៖

 • ទុកដាក់ថវិកា និងសម្ភារៈគណនេយ្យជាអចិន្តៃ្រ
 • បញ្ចូលសកម្មភាពហិរញ្ញវត្ថុ និងការទទួលបន្ទុកផែ្នកគណនេយ្យទៅក្នុង ប្រព័ន្ធកុំព្យូទ័រ
 • ពិនិត្យនូវគម្រោងថវិកា និងតាមដាននូវការអនុវត្តន៏
 • ប្រមូលពន្ធតាមច្បាប់ហិរញ្ញវត្ថុ
 • ធ្វើមជ្ឈការ និងសំរបសំរួលនូវកញ្ចប់ថវិការ
 • ធ្វើមជ្ឈការ និងសំរបសំរួលនូវការចំណាយរបស់ក្រសួង
 • គ្រប់គ្រងនូវគណនេយ្យក្នុងការដេញថ្លៃជាសាធារណៈ

នាយកដ្ឋានផែនការ             

      នាយកដ្ឋានផែនការទទួលបន្ទុក ៖

 • ធ្វើមជ្ឈកាលនូវតំរូវការពិនិត្យកម្មវិធីចំណាយទៅលើការគ្រប់គ្រង ការជួស ជុលសម្ភារៈ និងឧបករណ៏នៅក្នុងក្រសួង
 • តាមដាននូវការគ្រប់គ្រងករណីពិសេស
 • គ្រប់គ្រងការដេញថ្លៃជាសាធារណៈតាមលក្ខណៈបច្ចេកទេស
 • រៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងកែលំអកម្មវិធីអភិវឌ្ឍន៏គ្រប់ផែ្នក
 • ពិនិត្យកម្មវិធីសហប្រតិបត្តិការជាតិ និងអន្តរជាតិលើផែ្នកសាធារណការ និងដឹកជញ្ជូន
 • សំរបសំរួលផែ្នកជំនួយបរទេស និងគ្រប់គ្រងនូវការអនុវត្តរបស់ពួកគេ

នាយកសហប្រតិបត្តិការអន្តរជាតិ      ​     

      នាយកសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុក ៖

 • សម្របសម្រួល និងធ្វើទំនាក់ទំនងការងារ សហប្រតិបត្តិការអន្តរជាតិ ជាមួយ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ឋនឹងវិស័យសាធារណការ និងដឹកជញ្ជូន។
 • ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលទំនាក់ទំនងជាមួយ អង្គការអន្តរជាតិ អង្គការតំបន់ អង្គការសង្គមស៊ីវិលរបស់ប្រទេសនានា ដែលផ្តល់ការគាំទ្រលើវិស័យសាធារណការ និងដឹកជញ្ជូនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
 • រៀបចំសំណុំឯកសារផ្សេងៗ ដែលពាក់ព័ន្ឋនឹងកិច្ចការអន្តរជាតិជូនថ្នាក់ដឹកនាំរបស់ក្រសួង សំរាប់ចរចា និងចុះហត្ថលេខាលើកំណត់ហេតុ អនុស្សារណៈនៃការយោគយល់ ពិធីសារ កិច្ចព្រមព្រៀម និងអនុសញ្ញាអន្តរជាតិផ្សេងៗ។
 • សហការសម្របសម្រួលរាល់សកម្មភាពគ្រប់អង្គភាព ដែលដំណើរការក្រោមឥណទានរបស់ជំនួយទ្វេភាគីពហុភាគី ជាមួយរដ្ឋាភិបាល ឬជាមួយក្រសួង ស្ថាប័ននានា។
 • សម្របសម្រួល និង គ្របគ្រងទិន្នន័យព័ត៌មានស្តីអំពីជំនួយ និងប្រាក់កំម្ចីបរទេស ដែលពាក់ព័ន្ឋជាមួយវិស័យសាធារណការ និងដឹកជញ្ជូន។
 • តាមដាន និងវាយតម្លៃការអនុវត្តខ្លឹមសារសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ឋជាមួយវិស័យសាធារណការនិងដឹកជញ្ជូន ដែលមានចែងក្នុង កំណត់ហេតុ អនុស្សារណៈនៃការយោគយល់ ពិធីសារកិច្ចព្រមព្រៀមនិងអនុសញ្ញាអន្តរជាតិដែលមានសច្ចាប័ន និងមានការអនុញ្ញាតឲចូល រួមស្របតាមនិតិវិធីដែលរាជរដ្ឋាភិបាលកម្ពុជាជាហត្ថលេខី។
 • រៀបចំផែនការ និងគម្រោងចំណាយថវិការជូនគណៈប្រតិភូ និងមន្រ្តីពាក់ព័ន្ឋដែលចូលរួមក្នុងកិច្ចប្រជុំក្រៅប្រទេស។
 • រៀបចំផែនការ និងគម្រោងចំណាយថវិកាជូនគណៈប្រតិភូ និងមន្រ្តីពាក់ព័ន្ឋដែលចូលរួមក្នុងកិច្ចប្រជុំក្រៅប្រទេសើ
 • ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលអគ្គនាយកដ្ឋានរដ្ឋបាល និងក្រសួងប្រគល់ជូន