សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៧ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន

នៅថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៧ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន។

សហប្រធាននៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Felipe A. Judan អនុរដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន និងឯកឧត្តម Lee Seung-Ho អនុរដ្ឋមន្រ្តីដឹកជញ្ជូន និងភស្តុភាកម្ម ក្រសួងដែនដី ហេដ្ឋារចនា​សម្ព័ន្ធ និងដឹកជញ្ជូន កូរ៉េ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ និងគាំទ្រការរៀបចំផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ២០១៨-២០២១។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់បានស្វាគមន៍វឌ្ឍនភាពក្នុងការអនុវត្តគម្រោង/សកម្មភាពផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ឆ្នាំ២០១៦ ព្រមទាំងការបញ្ចប់ជំហ៊ានទី១ នៃការសិក្សាលទ្ធភាពបឋមប្រសិទ្ធភាពលើការវិនិយោគផ្លូវហាយវ៉េអាស៊ានៈ
ក.) សិក្សាលទ្ធភាពបឋមគម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់ប្រទេសវៀតណាម និង ប្រទេសឡាវ (Vientiane – Thakek – mu Gia – Tan Ap – Vung Ang)
ខ.) គម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍ស៊ីវិល នៅក្នុងប្រទេសកម្ពុជា និង
គ.) កម្មវិធីវិធីបណ្តុះបណ្តាល លើគោលនយោបាយ និងសុវត្ថិភាពផ្លូវរថភ្លើង, គោលន​​យោបាយ និងបច្ចេកវិទ្យាភស្តុភាកម្ម, ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយចេរភាព, គោលនយោបាយ និងបច្ចេកវិទ្យាប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត, ការអភិវឌ្ឍភស្តុភាកម្ម និងដឹកជញ្ជូន និងសំណង់ដីធ្លី។

រដ្ឋមន្ដ្រីដែលចូលរួមទាំងអស់ បានស្វាគមន៍លទ្ធផលនៃវេទិកាកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េលើកទី៧ ដែលបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ រដ្ឋមន្រ្តីបានឯកភាព និងគាំទ្រចំពោះការអនុវត្តគម្រោង/សកម្មភាពសំខាន់ៗនៅក្នុងឆ្នាំ២០១៧ ស្ថិតក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ដូចខាងក្រោម៖� ក.) កម្មវិធីបណ្តុះបណ្តាល ស្តីពីគោលនយោបាយ និងសុវត្ថិភាពផ្លូវរថភ្លើង
ខ.) កម្មវិធីបណ្តុះបណ្តាល ស្តីពីគោលនយោបាយ និងបច្ចេកវិទ្យាភស្តុភាកម្ម
គ.) កម្មវិធីបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍការដឹកជញ្ជូន និងភស្តុភាកម្ម និងសំណងដីធ្លី។