Khmer Language

 

 

Click Map Link to Cambodia Road Network Map

 



Inauguration Ceremony official use of Anlong Morokot Port Under JAPAN Gran Aid for the Basic Human Being Security , Presided Over by H.E TRAM IV TEK, Minister of Ministry of Public Work and Transport.

01 February 2012[read full...]

GROUND BREAKING CEREMONY FOR REHABILITAION OF THE NATIONAL ROAD No.76, OF 172 KM (FROM SEN MONOROM TOWN, MONDULKIRI PROVINCE TO TA ANG, RATANAKIRI), UNDER THE PREFERENTIAL BUYER’S CREDIT LOAN FROM THE GOVERNMENT OF THE PEOPLE’S REPUBLIC OF CHINA, Presided Over By

Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia and Lok Chumteav.

31 January 2012[read full...]

INAUGURATION CEREMONY OF THE NATIONAL ROAD No.76, WITH THE LENGTH 127 KM (FROM SNUOL, KRATIE PROVINCE TO SEN MONOROM TOWN, MONDULKIRI PROVINCE), UNDER THE PREFERENTIAL BUYER’S CREDIT LOAN FROM THE GOVERNMENT OF THE PEOPLE’S REPUBLIC OF CHINA, Presided Over By

Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia and Lok Chumteav.

31 January 2012[read full...]

On January 2012, Booklets, is about Road Safety Sign for Road Maintenance supported publishing by Road Asset Management project, were delivered to all departments of Ministry of Public Works and Transport and private companies, Presided over by H.E LIM SIDENINE, Secretary of state of Minister of Public Works and Transport

27 January 2012[read full...]

Minutes of Discussions On the Preparatory Survey On the Project for Flood Disaster Rehabilitation and Mitigation in the Kingdom of Cambodia have been signed between Ministry of Public Works and Transport and JICA on 25 January, 2012

 

25 January 2012[read full...]
H.E TRAM IVTEK , Minister of Public Works And Transport, Presided over and Provided Certificate of Capacity building to Driving Trainee and Driving Examine Examination Commission . 12 January 2012

Signing Ceremony Between Ministry Of Public Works and Transport and KUMHO INDUSTRIAL Co., Ltd and HWANGBO General Construction Co.,Ltd (JV) for Improvement of  NR 56, with total length 84 km (from Svay Chek to Sam Roeung) in Banteay Meanchey and Udor Meanchey Province, Under  Economic Development and Cooperation Fund Loan No. KHM-9 of the Republic of Korea. ( December 26th 2011 )

Press Conference of the outcome of the 17th ASEAN Transport Ministers Meeting, The 10th ASEAN and CHINA Transport Ministers Meeting, The 9th ASEAN and JAPAN Transport Ministers Meeting, The 10th ASEAN and ROK Transport Ministers Meeting. (16 December 2011 )
Inauguration Ceremony For Official use of National Road No.62 Sector from Preah Vihear City (TBENG MEANCHEY) to Prasat Preah Vihear Mountain Foot & Road No.210 Sector From Phum Thnal Bek, Junchtion of NR No.62 to Srayang Koh Ker, Under China-Preferential Buyer’s Credit Loan, Presided Over By Samdech Akka Moha Sena Padei Techo HUN SEN , Prime Minister of the Kingdom of Cambodia and Lok Chumteav( Phnom Penh, 13th December 2011)
The Ministry of Public Works and Transport will organize the open ceremony of 17th Asean Transport Ministers, 10th Asean and China Transport Ministers, 9th Asean and Japan Transport Ministers, 3rd Asean and ROK Transport Ministers Meetings on 15 December 2011, Presided Over by Samdech Akka Moha Sena Padei Techo HUN SAN, Prime Minister of the Kingdom of Cambodia and Lok Chumteav. More Detail Please go to http://www.32stom-17atm.mpwt.gov.kh (05 December 2011)

Pilot Project for Port Statistics assisted by JICA was completed.

------ The Project for Establishment of National Port Policy and Administration System

The Project for Establishment of National Port Policy and Administration System in Cambodia has been implemented under the agreement between the Ministry of Public Works and Transport and the Japan International Cooperation Agency in 2008, and a JICA expert team has been assigned to collaborate with the taskforce team organized by the MPWT since March 2009. The goals of the Project are to contribute to capacity development for Cambodian officials in planning the national port policy and administration system, to propose the draft national port policy, to develop the framework on collection of port statistics, and to prepare a draft of port law and related regulations including a road map for enactment.

(27 November 2011)

[read full...]

International Day to Commemorate Traffic Accident Victims

Preah Sihanouk Province: On the morning of Sunday 20th November 2011, the National Committee for Road Traffic Safety celebrated an International Day to Commemorate Traffic Accident Victims, at Preah Sihanouk Province, chaired by H.E Tram Iv Tek, Minister of Public Works and Transport and H.E Sboang Sarath, governor of Sihanouk Province, and participation of high ranking government officials, professors, students, group of youth (including Red Cross and Scouts), approximately 600 participants gathered at Independent Monument of Preah Sihanouk Province.

(27 November 2011)

[read full...]
Completed outcome the project for Establishment of National Port Policy and Administration System in Cambodia was study from June 2010 to August 2011 by JICA have been handover to MPWT, Presided Over By H.E Minister TRAM IVTEK and Mr. Yasujiro Suzuki, Chief Representative of JICA Cambodian Office.

(17 November 2011)

Inauguration Ceremony of National Road No.3 Rehabilitation, Phase II From Phnom Penh ( CHAOM CHAO) to Kampot Town with the total length of 134.8 KM Under Loan No. KHM-6 (EDCF-EXIM BANK OF KOREA) From The Government of the Republic of Korea , Presided Over By Samdech Akka Moha Sena Padei Techo HUN SEN , Prime Minister of the Kingdom of Cambodia and Lok Chumteav .

( Phnom Penh, 14 November 2011)

Ground Breaking Ceremony of National Road No.31,33 Provincial Road No.117 and Kampot by pass with the total length of 106 Km , Under loan No. KHM-8 (EDCF-EXIM BANK OF KOREA) From The Government of The republic of Korea, Presided Over By Samdech Akka Moha Sena Padei Techo HUN SEN , Prime Minister of the Kingdom of Cambodia and Lok Chumteav .

( Phnom Penh, 14 November 2011)

Ground Breaking Ceremony of Commencement of Improvement of National Road No.33 (15.838 Km) From Kampong Trach to Cambodia/Vietname Border, Under ADB Loan No.2373-CAM(SF) and AusAID Grant No.0096-CAM , Presided Over By Samdech Akka Moha Sena Padei Techo HUN SEN , Prime Minister of the Kingdom of Cambodia and Lok Chumteav .

(Phnom Penh, 14 November 2011)

Ground Breaking Ceremony for the Construction of the CHROY CHANGVAR II bridge (across TONLE SAP River) with the length of 719 m, at Phnom Penh Capital , Under the Preferential Buyer’s Credit Loan from the Government of the People’s Republic of China. Presided Over By Samdech Akka Moha Sena Padei Techo HUN SEN , Prime Minister of the Kingdom of Cambodia and Lok Chumteav . Phnom Penh, 02nd November 2011 .

ពិធីចុះហត្ថលេខាលើការវាយតម្លៃបញ្ចប់គម្រោងសិក្សារបស់ JICA ស្តីពី

ភ្នំពេញៈកាលពីរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន រៀបចំពិធីចុះហត្ថលេខាលើការវាយតម្លៃបញ្ចប់គម្រោងសិក្សាស្តីពីការគ្រប់គ្រងកំពង់ផែ និងការគ្រប់គ្រងរដ្ឋបាល កំពង់ផែ របស់ក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃដឹកនាំដោយ Dr.Masahiko Furuichi, Leader of Japanese Terminal Evaluation Team តំណាង JICA មកពីប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការីជាច្រើនរូបទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះ Dr. Masahiko Furuichi និង សហការី ដែលបានខិតខំចំណាយទាំងកំលាំងកាយ និងកំលាំងចិត្តក្នុងការបំពេញកិច្ចការរបស់ខ្លួននៅកម្ពុជា ប្រយោជន៍ដើម្បីជួយត្រួតពិនិត្យ និងវាយតម្លៃលើចំណុចខ្វះខាតលើសេចក្តីព្រាងគោលនយោបាយ គ្រប់គ្រង កំពង់ផែ និងការគ្រប់គ្រងរដ្ឋបាលកំពង់ផែ ក្នុងគោលដៅដើម្បីរក្សាសណ្តាប់ធ្នាប់នៃការអភិវឌ្ឍន៍ ធានាដល់ការ ប្រតិបត្តិនៃកំពងផែឲ្យមានលក្ខណៈត្រឹមត្រូវសមស្រប រួមទាំងផែស្ងួតផងដែរ និងជំរុញឲ្យមានការប្រកួតប្រជែង ដោយសេរី យុត្តិធម៌ និងតម្លាភាព ។ ជាបន្ត ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រុមការងារត្រួត ពិនិត្យនិងវាយតម្លៃដឹកនាំដោយ Dr. Masahiko Furuichi នេះគឺមកពិនិត្យមើលវឌ្ឍនភាពនៃការរីកចម្រីន និងតម្រូវការបច្ចុប្បន្នភាពនៃការកើនឡើង កំពង់ផែ ដើម្បីរៀបចំសេខក្តីព្រាងគោលនយោបាយ ដែលចាំបាច់ សម្រាប់ការអភិវឌ្ឍន៍ និងប្រតិបត្តិការនៅកំពង់ផែ រៀបចំសេចក្តីព្រាងច្បាប់ អនុក្រឹត្យ ប្រកាស ឬសារាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តិ ផ្សេងៗទៀតដែលទាក់ទងនិងការគ្រប់គ្រង ការអភិវឌ្ឍន៍ និងប្រតិបត្តិការនៃកំពង់ផែ ឲ្យមានលក្ខណៈសមស្របទៅតាមប្រព័ន្ធកំពង់ផែជាតិ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងការពារបរិស្ថាន ពិនិត្យមើលផែនការអភិវឌ្ឍន៍កំពង់ផែ និងការពង្រីកកំពង់ផែ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការគ្រប់គ្រង និងប្រតិបត្តិការរបស់កំពង់ផែ រៀបចំការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងធានាឲ្យ ប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមានប្រសិទ្ធិភាព សិក្សាស្រាវជ្រាវ អំពីទស្សនទាននៃការសាងសង់ អភិវឌ្ឍន៍ ប្រតិបត្តិការ គ្រប់គ្រង ត្រួតពិនិត្យ និងវិនិយោគ កំពង់ផែ ជាពិសេសពាក់ព័ន្ធនឹងកំពង់ផែឯកជន ព្រមទាំងប្រមូលផ្តុំព័ត៌មាននានាដែលចាំបាច់ ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ជាពិសេស ដល់អង្គការ JICA ដែលបានជួយក្រសួងសាធារណការនិងដឹកជញ្ជូន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន និងកំពង់ផែ ព្រមទាំងបន្តក្នុងការបង្កើតផែនទីបង្ហាញផ្លូវ (Road map) ដើម្បីជំរុញការគ្រប់គ្រងកំពង់ផែ និង ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ លើលិខិតបទដ្ឋានគតិយុត្តិ ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ Dr. Masahiko Furuichi និងសហការី ដែលបានបំពេញការងារ ជួបប្រទះតែសេចក្តីសុខ គ្រប់កាលៈទេសៈ និងជោគជ័យថ្មីៗថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១១ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៦ ចំនួន០៥នាក់និងសិស្សមន្រ្តីក្រមការជំនាន់ទី៤ ចំនួន០៤នាក់ បានទទួលការអនុញ្ញាតឱ្យចូលជួបឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំខុទ្ទកាល័យក្រសួង សាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការពន្យល់ណែនាំ ពីររបៀបរបបនៃការអនុវត្តការងារនៅ ក្រសួងសាធារណការ និងដឹកជញ្ជូន និងចែករំលែកបទពិសោធន៍ដល់សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលា ភូមិន្ទរដ្ឋបាលទាំងអស់ដែលបានមកធ្វើកម្មសិក្សា ដើម្បីទុកជាចំណេះដឹងសម្រាប់ត្រិះរិះពិចារណាក្នុងជីវិតការងារនាពេល ខាងមុខ ក៏ដូចជាបំពេញបន្ថែមនូវរបាយការណ៍កម្មសិក្សាម្នាក់ៗក្រោយពេលបញ្ចប់នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបង្ហាញអំពីគោលនយោបាយ ព្រមទាំងទិសដៅសកម្ម ភាពការងាររបស់ក្រសួងដែលបាននិងកំពុងអនុវត្ត លើគម្រោងស្តារ និងសាងសង់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីគាំទ្រដល់សន្ទុះនៃកំណើនសេដ្ឋកិច្ច និងល្បឿននៃការអភិវឌ្ឍន៍ សង្គម។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុបុ្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានដំណើរការយ៉ាងសកម្មលើការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានាមាន ៖ ចិន ជប៉ុន កូរ៉េ វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងទីភ្នាក់ងារអភិវឌ្ឍន៍អូស្ត្រាលី ដើម្បីជួយជំរុញដល់ការអនុវត្តន៍គោលនយោបាយរដ្ឋាភិបាលឲ្យ ទទួលបានប្រសិទ្ធភាព។ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានសមិទ្ធផលជាច្រើន និងបានលើកទិសដៅបន្តដើម្បីស្តារ និងកសាងប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទ រួមមាន ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និង អាកាស យានដ្ឋានដែលបានតភ្ជាប់ទៅគ្រប់តំបន់នៅទូទាំងប្រទេស និងតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាងជាប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនមួយដ៏ងាយស្រួល មានសុវត្ថិភាព មានប្រសិទ្ធភាពសេដ្ឋកិច្ច មានតម្លៃទាប ក្នុងទិសដៅសម្រួលដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងក្នុងពិភពលោក ពិសេសគឺបម្រើដល់កិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមគោលនយោបាយ «យុទ្ធសាស្រ្ត ចតុកោណ» របស់រាជរដ្ឋាភិបាល និង ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា «មានផ្លូវ គឺមានក្តីសង្ឃឹម និងផ្លូវ គឺជាសរសៃឈាមនៃកំណើនសេដ្ឋកិច្ច»។ ទន្ទឹមនឹងការងារដ៏ធំធេងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្ពាន ក្រសួងសាធារណការ និងដឹក ជញ្ជូនក៏បានធ្វើការអភិវឌ្ឍន៍ ផ្លូវដែក កំពង់ផែ ចុះបញ្ជី និងធ្វើស្លាកលេខយានយន្ត ការចេញបណ្ណបើកបរ ការងារថែទាំជាប្រចាំ ការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស ជិតខាង ក្នុងការដឹកជញ្ជូនឆ្លងកាត់ជាដើម ។ ដោយភាពរីចម្រើន និងការរីកដុះដាលនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការព្រួយ បារម្ភយ៉ាងខ្លាំងលើគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមចំបងបំផុត បង្កឲ្យអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ បានកើនតួលេខជារៀងរាល់ឆ្នាំ ។ ដើម្បីដោះស្រាយលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី បាន អំពាវនាវ និងជំរុញឲ្យយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដោយត្រូវពាក់មួក និងខ្សែក្រវ៉ាត់សុវត្ថិភាព ហាម បើកបរហួសល្បឿនកំណត់ ហាមផ្ទុកហួសចំណុះ ហាមផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម។ ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភដល់ថ្លៃថតចម្លងនូវរបាយការណ៍កម្មសិក្សា ចំនួន០៥ច្បាប់ក្នុងម្នាក់ៗ ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍រវាងក្រសួង និង សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ប្រារព្ធពិធី

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងថ្នាក់ដឹកនាំក្រសួង បានប្រារព្ធពិធីរំលឹកខួបលើកទី ៦២ ទិវា កុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ សមធម៌សិទ្ធិរស់រានសម្រាប់កុមារគ្រប់រូបធ្វើការរួមគ្នា ដើម្បីកាត់ បន្ថយអត្រាមរណភាពកុមារទូទាំងប្រទេសកម្ពុជា និងខួបលើកទី១០ ទិវាប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ មិនត្រូវអោយកុមារធ្វើការប្រកបដោយគ្រោះថ្នាក់ និងបញ្ចប់ពលកម្មកុមារ ស្របនឹងគោលការណ៏របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចជាកាលបាននិងកំពុងតែផ្តោតការគិតគូរលើកុមារនិងយុវជនដោយផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ ការ ស្រឡាញ់ អាណិត និងការលើកកំពស់ថែទាំទំនុកបំរុងទាំងស្មារតី សម្ភារ សុខុមាលភាព ការសិក្សា និងការ គោរព សិទិ្ធកុមារ ដែលជាទំពាំងស្នងឫស្សីរបស់សង្គមកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគ្រប់សកម្មភាព និង គោរពដោយឥតលក្ខខណ្ឌនូវអនុសញ្ញានានាពាក់ព័ន្ធនឹងការគោរពសិទ្ធនិងការថែទាំកុមារដោយ បានផ្តល់សច្ចាប័ន និងអនុវត្តយ៉ាងទៀងទាត់នូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារស្តីពីការលុបបំបាត់ការ ចូលរួមរបស់កុមារក្នុង ជម្លោះប្រដាប់អាវុធ និងលុបបំបាត់រាល់ទំរង់នៃការជួញដូរ និងការធ្វើពេស្យាកម្មកុមារ និង ការផ្សព្វផ្សាយរូប អាសអាភាសរបស់កុមារ អនុសញ្ញាស្តីពីការហាមប្រាមនូវរាល់ការប្រើប្រាស់កុមារធ្វើពលកម្មធ្ងន់ធ្ងរ អនុសញ្ញាក្រុង ឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការ ទាក់ទងនឹងការសុំកូននៅអន្តរប្រទេស និងបានចុះ កិច្ចព្រមព្រៀង ជាមួយប្រទេសក្នុងមហាអនុតំបន់មេគង្គដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគីក្នុងការលុបបំបាត់ការ ជួញដូរកុមារ និងស្ត្រី ។ នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានគិតគូរចែងយ៉ាងច្បាស់ អំពីសិទ្ធិ កុមារនៅក្នុងរដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយនានា ហើយបច្ចុប្បន្នបានបង្កើតក្រុមប្រឹក្សាកុមារដែល ព្រមទាំងជំរុញ ឲ្យមានការប្រារព្ធទិវាកុមារជាលក្ខណៈជាតិ ដោយមានការឈប់សំរាកមួយថ្ងៃនៅថ្ងៃទី ១ មិថុនា ដើម្បីអបអរសាទរ ទិវា កុមារ និងជំរុញលើកទឹកចិត្តការអនុវត្តស្មារតីយកចិត្តទុកដាក់ថែបំប៉នសតិបញ្ញា ស្មារតី សុខភាព ការអប់រំកុមារ ដើម្បីក្លាយជាធនធានមនុស្សដែលមានសុខភាពបរិបូណ៌មានប្រាជ្ញា ឈ្លាសវៃ ជៀសផុតពីអំពីគ្រឿងញៀន និងភាព ទំនើង ដើម្បីបន្តវេនរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ឯកឧត្តម រដ្ឋមន្ត្រី បានឧទ្ទិសឲ្យពិធី នៃការរំលឹកទិវាកុមារនេះក្លាយជាចំណែកដ៏សក្តិសិទ្ធមួយ ដើម្បី ចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវរាល់ទំរង់ នៃការរំលោភបំពានលើសិទ្ធិកុមារទាំងផ្នែកបញ្ញាស្មារតី និងរូបរាងកាយ និងជំរុញបង្កើនការយកចិត្តទុកដាក់ អប់រំថែទាំកុមារឲ្យក្លាយជាធនធានមនុស្យ ដែលមានសុខភាព ល្អ ឆ្លាតវៃ ពូកែ និងមានឧត្តមគតិខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឃប្រទេសជាតិឲ្យសម្បូររុងរឿងទៅថ្ងៃអនាគត ស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកឲ្យមាតាបិតាទាំងអស់ និងក្មួយៗកុមារ យល់ដឹងអំពីសិទ្ធិចំបង ចំនួន ៤ របស់ កុមារ គឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍន៏ និងសិទ្ធិក្នុងការចូលរួម និងសូម ឲ្យមាតាបិតា អាណាព្យាបាល យកចិត្តទុកដាក់ប្រៀនប្រដៅ និងបង្កលក្ខណៈឲ្យអស់លទ្ធភាពដើម្បីថែទាំ សុខភាព និងបញ្ជូន កូនចៅទៅសិក្សា ឲ្យបានគ្រប់ៗគ្នា ។

The Thirty-First ASEAN Senior Transport Officials Meeting (31stSTOM) was held on 24-26 May 2011 in Siem Reap, Cambodia. The Meeting was attended by delegates from all ASEAN Member States. [read full...]

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធី បើកកិច្ចប្រជុំនេះ ។ នៅក្នុងសុន្ទរកថាបើក ឯកឧត្ដមបានស្វាគមន៍ដល់គណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូល រួម ព្រមទាំងបានសំដែងនូវការបារម្ភពីការប្រឈមនឹងវិបត្ដិនានាក្នុងពិភពលោក មានការប្រែប្រួលធម្មជាតិ និងគ្រោះ មហន្ដរាយមាន ព្យុះស៊ូណាមិ , អំពើភេរវកម្ម, ជម្ងឺឆ្លងនានា និងតំលៃប្រេងលើពិភពលោកចេះតែកើនឡើង -ល- ។ ឯកឧត្ដមបានលើកឡើងផងដែរអំពីកិច្ចព្រមព្រៀងនានា និងឯកសារគោលនយោបាយស្ដីពីការដឹកជញ្ជូន ដែលបាន អនុម័តដោយថ្នាក់ដឹកនាំ និងកិច្ចប្រជុំរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៌ានលើកទី ១៦ ដែលក្នុងនោះមាន ៖ ផែនការមេ នៃការ ភ្ជាប់ប្រទេសអាស៌ានទាំងអស់ (MPAC) , ផែនការសកម្មភាពរបស់ប្រទេសប្រ៊ុយណេ (BAP)/ ផែនការយុទ្ធសាស្ដ្រ ដឹកជញ្ជូនអាស៊ាន ឆ្នាំ ២០១១-២០១៥ និង កិច្ចព្រមព្រៀងពហុភាគី សំរាប់ផ្ដល់សេរីភាពពេញទី ដល់សេវាដឹកជញ្ជូន ផ្លូវអាកាសដល់អ្នកដំណើរ (MAFLPAS). នៅទីបញ្ចប់ ឯកឧត្ដមក៏រំពឹងទុកលើលទ្ធផលដែលទទួលបានពីកិច្ចប្រជុំ នេះ លើគន្លឹះសំខាន់ៗ មាន ៖ ក-កំណត់អត្ដសញ្ញាណនៃលទ្ធភាពយន្ដការនានា នៃការអនុវត្ដន៍ប្រកបដោយប្រសិទ្ធភាព និងត្រួតពិនិត្យ ការ អនុវត្ដន៍ផែនការសកម្មភាពប្រ៊ុយណេ ។ ខ-បញ្ចប់កញ្ចប់ទី ៧ នៃការប្ដេជ្ញាចិត្ដលើសេវាដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ័ អាស៊ាននៃការបំរើសេវា ។ គ-បញ្ចប់សេចក្ដីព្រាងនៃការអនុវត្ដន៍ក្របខណ្ឌ័ទីផ្សារអាកាសចរតែមួយ (ASAM). ឃ-បញ្ចប់ពិធីសារទី ៦ នៃព្រំដែនផ្លូវដែក និង ស្ថានីយអន្ដរផ្លាស់ប្ដូរ នៃ AFAFGIT ។

Ground Breaking Ceremony Rehabilitation of the National Road No.41, Total Length 95.283km from Thnal Totoeung the junction of RN No.4 (Kandal) - Dangtung (Kampot) under Preferential Buyer’s Credit Loan from the Government of People’s Republic of China on 19 May 2011

ពិធីបើកការដ្ឋានសា្ថបនាផ្លូវជាតិលេខ៤១ បានប្រព្រឹត្ដធ្វើកាលពីព្រឹកថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវជាតិ នេះមានប្រវែង ៩៥្ប២៨ គ.ម ចាប់ពីថ្នល់ទទឹងចំនុចប្រសព្វជាមួយផ្លូវជាតិលេខ៤9ខេត្ដកំពង់ស្ពឺប ដល់ស្រុកជុំគីរី (ខេត្ដកំពតប ត្រូវបានស្ថាបនាក្រោមកម្ចីសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ស្ថាបនាតាមស្ដង់ដាផ្លូវថ្នល់កំរិតទី៣ ជាប្រភេទផ្លូវក្រាលថ្នល់ ចាក់កៅស៊ូ២ជាន់ DBST គ្រោងចំនាយថវិការសរុបប្រមាណ ៤៦.២៥០.០០០ ដុល្លារអាមេរិក ហើយប្រើរយៈពេលសាងសង់ចំនួន ៤០ខែ បញ្ចប់នៅឆ្នាំ ២០១។ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ទ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវជាតិលេខ៤១នេះ ឆ្លងកាត់ តាមខេត្ដចំនួន៤ គឺខេត្ដកណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្ដកំពត គឺជាផ្លូវយុទ្ធសាស្ដ្រដ៏សំខាន់មួយដែលតាមប្រវត្ដិពីអតីតកាល ផ្លូវនេះស្ថាបនាឡើងតភ្ជាប់ពីរាជធានីឧដ្ដុងរបស់កម្ពុជាឆ្ពោះទៅរកច្រកសមុទ្រនៅកំពត ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយ ពិភពលោកខាងក្រៅ ពិសេសដើម្បីទំនាក់ទំនងជាមួយនាវាជំនួញបារាំង និងអឺរ៉ុប ។ បន្ទាប់ពីសា្ថបនារួច ផ្លូវជាតិ លេខ៤១នេះ និងជួយសំរួលដន្ថែមដល់ការដឹកជញ្ជូនកសិផល ពិសេសស្រូវដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្ដ ផែនការយុទ្ធសាស្ដ្រផលិតនិងនាំចេញស្រូវ១តោននៅឆ្នាំ ២០១៥ ជម្រុញល្បឿននៃការអភិវឌ្ឍន៏សេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស។ ឯ.ឧ ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានថ្លែងថា ផ្លូវជាតិលេខ៤១ នេះ មានអត្ថប្រយោជន៏យ៉ាងសំខាន់ចំពោះការកែលំអជីវភាពប្រជាជនក្នុងតំបន់នេះ ។ រដ្ឋាភិបាលចិនគាំទ្រ អស់ពីកំលាំងកាយចិត្ដ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏ សេដ្ឋកិច្ច។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៏ថា ផ្លូវនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសរសៃឈាម ដែលចិញ្ចឹមនិងទ្រទ្រង់សេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែមាន សមត្ថភាពរ៉ាប់រងនូវទំហំចរាចរណ៏ដឹកជញ្ជូនឆ្លងកាត់ដ៏មមាញឹកក្នុងតំបន់ដែលអាចនាំមកនូវផលប្រយោជន៏ជាតិ ការបង្កើត មុខរបរថ្មីៗនិងឱកាសជាច្រើនដល់ប្រជាជនឱ្យកាន់តែប្រសើរថែមទៀត ។ ផ្លូវជាតិលេខ៤១នេះ នឹងរួមចំណែកក្នុងការបែង ចែកអំបិលនៅក្នុងក្របខណ្ឌទូទាំងប្រទេសដែរ ព្រោះជាយុទ្ធសាស្ដ្រសំខាន់ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា ។ សម្ដេចតេជោ បានថ្លែងអំណរគុណរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានយ៉ាង ច្រើនដើម្បីឱ្យកម្ពុជាមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលក្នុងនោះមានទឹក ផ្លូវ ភ្លើង និងមនុស្ស ហើយ នឹងផ្នែកដ៏ទៃទៀត រាប់ទាំងការទាក់ទាញវិនិយោគទុនយ៉ាងច្រើនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាផង ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកអំណោយស្បៀង ឧបភោគ បរិភោគ ថវិកា និងចុះសួរសុខទុក្ខកងទ័ពជ...

ឧត្តរមានជ័យៈ កាលពីថ្ងៃចន្ទទី ០៩ ខែ ឧសភា ឆ្នាំ ២០១១ គណៈប្រតិភូក្រសួងសាធារណការ និង ដឹកជញ្ជូនដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក អមដំណើរដោយសហការី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តី រាជការតាមបណ្តាមន្ទីរសាធារណការខេត្តមួយចំនួនបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូន វីរយុទ្ធជនជួរមុខប្រចាំទិសទី៣ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការគោរពក្នុងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលបាននិងកំពុងបំពេញភារកិច្ច ការពារជាតិប្រកបដោយវីរភាពប្រចាំទិសទី៣ ខេត្តឧត្តរមានជ័យ ជាតំបន់ក្តៅដែលចោរសៀមឈ្លានពាន និងឥត អៀនខ្មាស់ បានវាយសង្រ្គប់យ៉ាងខ្លាំងមកលើកម្លាំងយុទ្ធជនរបស់យើង ក្នុងគោលបំណងដណ្តើមកាន់កាប់ទីតាំង ឈរជើងនិងបូរណភាពទឹកដីរបស់យើងនៅប្រាសាទតាមាន់និងតាក្របី ដែលយើងចាំបាច់ត្រូវតែការពារថែរក្សា និង ធ្វើការវាយបកប្រកបដោយប្រសិទ្ធភាព ជាជម្រើសចុងក្រោយ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ឯក ឧត្តមឧត្តមសេនីយ៍ឯក ឈិន ច័ន្ទពណ៌ ស្តីពីមហិច្ឆិតាចោរសៀមដែលមានផែនការយ៉ាងច្បាស់លាស់ និងមាន បទបញ្ជាផ្ទាល់ពីមេបញ្ជាការសៀម ដោយ រយៈកាលពីរសប្តាហ៍ចុងក្រោយនេះ បានធ្វើឲ្យយុទ្ធជនខ្មែរពលី និងរបួស និងនាំឲ្យមានប្រជាជនភៀសសឹកប្រមាណជាង៤ម៉ឺននាក់ ផ្ទះសំបែងនិងដំណាំចំការមួយចំនួនត្រូវខូចខាតទាំង ស្រុង ដែលអំពើទាំងអស់នេះផ្ទុយនឹង សេចក្តីថ្លែងការពីបទឈប់បាញ់របស់អង្គការសហប្រជាជាតិ និងសេចក្តីថ្លែង ការរបស់ប្រធានសមាគមអាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទោះជាយ៉ាង ណាក៏ដោយ កម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលគ្រាន់តែនៅចុងឆមាសទី១និងដើមឆមាស ទី២ ឆ្នាំ២០១១ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រៀមរៀបចំពិធីបើកការដ្ឋានជាផ្លូវការ នូវសមិទ្ធផល ធំៗជាច្រើនទៀត ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត មានដូចជាៈ (១)-ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១១ ប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី១២៥ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ជាតំណាង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ (២)-ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១ ប្រវែង៩៥,២៨ គ.ម ត្រង់ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ស្រុកជុំគីរី ខេត្តកំពត។ (៣)-ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១១ ពិធីបើកការដ្ឋានសាងសង់ស្ពានតាខ្មៅ ប្រវែង៧៩៧ ម ទទឹង១៣.៥០ ម ឆ្លងកាត់ទន្លេបាសាក់ ត្រង់ចំណុចវត្តព្រែក សំរោង និងវត្តចំពុះក្អែក។ (៤)-ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ ពិធីបើកការដ្ឋានសាងសង់ស្ពានជ្រោយចង្វារទី២ ប្រវែង ២.២២០ ម ទទឹង១៣,៥០ ម ឆ្លងកាត់ទន្លេសាប។ ជាមួយគ្នានេះដែរ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកនូវ អំណោយ ជូនចំពោះវរៈយុទ្ធជនការពារព្រំដែនសមរភូមិទិសទី៣ (ប្រាសាទតាមាន់-ប្រាសាទតាក្របី) មានដូចខាងក្រោម ៖ ថវិកាចំនួន១០,០០០ដុល្លា (មួយម៉ឺនដុល្លារអាមេរិក) អង្ករនាងមិញ ចំនួន ៥០បាវ មីយើង ចំនួន៥០កេស ត្រីខកំប៉ុង ចំនួន២០កេស ត្រីឆ្អើរចំនួន២០០ដុំ (២,០០០ចង្កាក់) ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ ទឹកត្រី ចំនួន១០០យួរ និងទឹកសុទ្ធផ្កាម្លិះ ចំនួន៤០០ យួរ។ ជាបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់បងៗវីរៈយុទ្ធជនក្នុងអង្គភាពការពារព្រំដែន យកចិត្តទុកដាក់បន្ថែម ទៀតលើការថែរក្សាសុខភាព ព្រោះឥឡូវនេះឈានចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់មកដល់ហើយ ដូចនេះត្រូវ រស់នៅស្អាត ហូបស្អាត ទឹកស្អាត សម្រាកនិងគេងត្រូវដាក់មុងការពារកុំអោយកើតជម្ងឺគ្រុនចាញ់ ជាពិសេសត្រូវ មានកម្មវិធីលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់យើងទាំងអស់គ្នា អោយរឹងមាំ និងរហ័សរហួន។ ព្រមជាមួយនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងសាងសង់ផ្លូវ ស្ពាន បានស្អាតល្អ រួចរាល់ហើយ បញ្ហាដែលចោទឡើង គឺការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការមិនគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន ហើយមិនប្រុងប្រយ័ត្ន ដែលបណ្តាលអោយមានមនុស្សស្លាប់ របួស និងពិការជាច្រើន ពីព្រោះថា កាលពីមុននៅពេលផ្លូវខូច មានស្ថានភាពមិនល្អ មានគ្រលុកច្រើន ចរាចរណ៍លំបាក រថយន្តមានចំនួន តិចតួច បើកបរក្នុងល្បឿនយឺតៗ ហើយគ្រោះថ្នាក់ក៏ពុំសូវមាន ប៉ុន្តែពេលសាងសង់រួច ស្ថានភាពផ្លូវល្អ រថយន្តធ្វើ ចរាចរណ៍កើនឡើងច្រើន បើកបរក្នុងល្បឿនលឿន ធ្វើអោយគ្រោះថ្នាក់ក៏កើនឡើង។ តាមរយៈបងៗយុទ្ធជន សូម ជួយប្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលមាទម្លាប់ចាស់ អោយណែនាំកូនចៅអោយដល់កំរិត ពិសេសពេលឆ្លងផ្លូវ ត្រូវមើលឆ្វេងស្តាំជាមុនសិន ព្រោះនៅលើផ្លូវមានឡានបើកបរច្រើន ដែលអាចបណ្តាលអោយ មានគ្រោះថ្នាក់ដល់ជីវិត និងក៏សូមសំណូមពរដល់បងប្អូនយុទ្ធជន និងសូមណែនាំកូនចៅ និងក្មួយៗ ក្រុមគ្រួសារ ដែលនៅជុំវិញខ្លួនយើង ដែលប្រើប្រាស់ទោចក្រយានយន្ត គោយន្ត គ្រប់ប្រភេទ អោយមានការប្រុងប្រយ័ត្ន និង គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ជំនួយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈដែលនាំយកមកនៅពេល នេះ គ្រាន់តែជាសំភារៈនិងថវិកាកំដរដៃប៉ុណ្ណោះ ប្រការដែលសំខាន់ជាងនោះ គឹយើងខ្ញុំទាំងអស់គ្នាចងចាំ ជឿជាក់ រឹងមាំលើបងៗវីរៈយុទ្ធជនទាំងមូលដែលមានទឹកចិត្តស្នេហាជាតិ ដោយក្តីនឹករលឹកជានិច្ចពីសមរភូមិក្រោយផ្សាភ្ជាប់ ទៅនឹងបងៗវីរៈយុទ្ធជនប្រចាំនៅសមរភូមិមុខជានិច្ច។ ជាទីបញ្ចប់ នៅក្នុងឱកាសរីករាយ និងស្និទ្ធស្នាលនេះ គណៈប្រតិភូទាំងមូលសូមជូនពរ ឯកឧត្តម ឧត្តម សេនីយ៍ឯក ឈិន ច័ន្ទពណ៌ មេបញ្ជាការ គណៈបញ្ជាការឯកភាពសមរភូមិប្រចាំទិសទី៣ ឯកឧត្តម ប៉ិច សុខិន អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អស់លោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយ ទាហានរង ពលទាហានទាំងអស់ គ្រប់អង្គភាព សូមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស សូមបងប្អូនយុទ្ធជនទាំងអស់សំរេចនូវរាល់ភារកិច្ចក្នុងការ ការពារប្រទេសពីការ រំលោភឈ្លានពានរបស់ប្រទេសជិតខាង និងបងប្អូនគ្រួសារយុទ្ធជន ដែលចូលរួមក្នុងពិធីនេះ សូមប្រកបដោយ សេចក្តីសុខគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ច។

 


H.E TRAM IV TEK
Minister of Public Works & Transport

This web site has been established to disseminate information about the activities and functions of the Ministry.
It is an essential component of the coordination system and the information system that are currently being initiated in the organization. It is anticipated that these new elements will help point size to bring together all stake holders involved in the development of the transportation sector of Cambodia.

 

 
Khmer Unicode Font