សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

នារសៀលថ្ងៃសុក្រ ទី២៣ ខែធ្នូ​ កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសម្របសម្រួលរួម សម្រាប់គម្រោងទំនើបកម្មលើប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ​​បច្ចេកទេស យានយន្ត ត្រូវបានរៀបចំឡើង និងដឹកនាំដោយឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោក តាណាកា កូតារ៉ូ អនុប្រធានអង្គការJICA ប្រចាំកម្ពុជា ព្រមទាំងមន្រ្តីអន្តរក្រសួងពាក់ពន្ធ័មានជាអាទិ៍ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ល។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរាយការណ៍ដល់ សមាជិកគណៈកម្មាធិការទាំងអស់ អំពីលទ្ធផល នៃ​ការ​​សិក្សាស្រាវជ្រាវ ការរៀបចំផែនការ និងការកំណត់សមិទ្ធិផលចុងក្រោយ នៃគម្រោង ដែលមន្រ្តីជំនាញ​របស់ អង្គការ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ ដើម្បីធ្វើការវាយតម្លៃ និងផ្តល់​យោបល់។