សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

បច្ច័យអង្គកឋិនទានសរុប ប្រមាណ០៦ម៉ឺនដុល្លារកន្លះ ត្រូវបានប្រគេនទៅវត្តចំនួន០៣ ក្នុងស្រុកកោះធំ

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីរាជការក្រសួង និងពុទ្ធបរិស័ទ បានដង្ហែអង្គកឋិនទាន ឆ្ពោះទៅកាន់វត្តសំពៅមាសកែវមុន្នី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលជាកិច្ច បង្ហើយបុណ្យ។

សូមជម្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជរដ្ឋាភិបាលមួយចំនួន បានផ្តួចផ្តើម រៀបចំធ្វើពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវត្តសំពៅមាសកែវមុន្នី ព្រមទាំងកសាងព្រះវិហារថ្មី។

បុណ្យកឋិនទាននេះ ទទួលបានបច្ច័យសរុប ៦១.៧០០ដុល្លារ និង ២៣.៣១៨.០០០រៀល ដែលត្រូវបែងចែក សម្រាប់ប្រគេនទៅបីវត្តគឺ៖
- វត្តសំពៅមាស បច្ច័យចំនួន ៣៦.៧០០ដុល្លារ និង ២៣.៣១៨.០០០រៀល
- វត្តប៉ាក់ណាម បច្ច័យចំនួន ១២.៥០០ដុល្លារ
- វត្តវាលស្បូវ បច្ច័យចំនួន ១២.៥០០ដុល្លារ