សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនបានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមតំបន់ឆ្នេរសមុទ្រ

នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានិងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុនបានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមតំបន់ឆ្នេរ។

សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ៣៥នាក់រួមមាន៖ មន្ត្រីរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន។

សិក្ខាសាលានេះផ្តោតជាសំខាន់លើការត្រៀមរៀបចំសង្គ្រោះបន្ទាន់និងការយល់ដឹងអំពីគ្រោះមហន្តរាយធម្មជាតិដូចជា៖ រលកយក្សស៊ូណាមិ ទឹកជោរ និងគ្រោះទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ដល់កំពង់ផែតំបន់ឆ្នេរនិងផ្លូវទឹក។

សិក្ខាសាលានេះប្រារព្ធឡើងក្រោមជំនួយឧបត្ថម្ភពី “គម្រោងស្រាវជ្រាវរួមស្តីពីបច្ចេកវិទ្យាកំពង់ផែជប៉ុន-អាស៊ាន” ក្រោមក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនរវាងអាស៊ាននិងជប៉ុន។