សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅក្រសួងសាធារណការ និងដឹកជញ្ជូន

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៦ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ៖ “ស្ត្រីដើម្បីសន្តិភាព និងវឌ្ឍនភាព”។

ពិធីនេះបានប្រព្រឹត្តិទៅនៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសមាគមស្ត្រីកម្ពុជា តំណាងក្រសួងកិច្ចការនារី និងស្ត្រីទាំងអស់ដែលជាមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រីក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រីឱ្យបន្តអភិវឌ្ឍន៍ខ្លួនតាមរយៈការអប់រំ និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀត នៅក្នុងវិស័យឯកជន និងសាធារណៈ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណដល់មន្ត្រីរាជការដែលជាស្ត្រី នៅក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជានៅអង្គភាពកាំសាប កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរពិសោធន៍សំណង់ និងសាធារណការ និងអង្គភាពក្រោមឪវាទក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ក៏ដូចជាការរួមចំណែកដល់ការសម្រេចជោគជ័យទាំងឡាយរបស់ក្រសួង។