សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

បងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តជាទីរាប់អាន!

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹកចិត្ត ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រទេសជាតិ ជាទីស្រឡាញ់របស់យើង។

យើងខ្ញុំ ពិតជាមិនអាចសម្រេចបាននូវសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលដ៏ខ្លីដោយគ្មាន ការយកចិត្តទុកដាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋឡើយ។

សម្រាប់ឆ្នាំ២០១៧នេះ ខ្ញុំសូមប្តេជ្ញាចិត្ត ក្នុងការបំពេញការងារឲ្យកាន់តែសកម្មជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអនាគតប្រទេសជាតិជាទីស្រឡាញ់នៃយើង ហើយខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារ ឲ្យទទួលបាន សេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរណ៍ និងវិបុលភាព កុំបីឃ្លៀងឃ្លាតឡើយ។

ដោយការរាប់អានដ៏កក់ក្តៅអំពីខ្ញុំ
ចាន់ថុល