សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ទិដ្ឋភាពទូទៅនៃ ការយាងតាមរថភ្លើង របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនីនាថ សីហនុ

ទិដ្ឋភាពទូទៅនៃ ការយាងតាមរថភ្លើង របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនីនាថ សីហនុ អមដំណើរដោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួរាជរដ្ឋាភិបាល ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីអប់អរកម្មវិធីឆ្លងឆ្នាំសកល ២០១៦-២០១៧។

សូមជម្រាបជូនថា ផ្លូវរថភ្លើងភាគខាងជើងនេះជា ស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មានប្រវែងសរុប២៦៤គីឡូម៉ែត្រ ត្រូវបានកសាងឡើងនៅ ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម។