សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជប៉ុនប្តេជ្ញាជួយកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឡើងវិញ

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបជាមួយលោក Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ បន្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន របស់រដ្ឋាភិបាលជប៉ុន នៅប្រទេសកម្ពុជាដូចជា៖ ការសាងសង់ផ្លូវជាតិលេខ១ និងលេខ៥ ស្ថានីយ៍ពហុបំណងថ្មី ការតភ្ជាប់ស្ពានជ្រោះចង្វាឡើងវិញ ការធ្វើឱ្យប្រសើរនូវកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ការសិក្សាអំពីលទ្ធភាពអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក រថភ្លើងអាកាស និងការកសាងស្ថានីយ៍ផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តម Kumamaru បានអះអាងជាថ្មីអំពី ការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឡើងវិញ ជាមួយគ្នានេះ ឯកឧត្តមបានក៏សម្តែងឆន្ទៈ គាំទ្រដល់ការផ្តួចផ្តើមរបស់ក្រសួងឡើងវិញ។