សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ចុះពិនិត្យ ស្ថានភាពផ្លូវជាតិលេខ០៦

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឯឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូមួយក្រុមពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បី ត្រួតពិនិត្យ ស្ថានភាពផ្លូវជាតិលេខ០៦។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការណែនាំឲ្យអ្នកបច្ចេកទេសទាំងអស់ គ្នាចុះដើរពិនិត្យ ឲ្យបានសព្វជ្រុងជ្រោយ បើទោះជាត្រូវចំណាយពេលប៉ុន្មានក៏ដោយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ការធ្វើបែបនេះនឹងធ្វើឲ្យយើងដឹកច្បាស់ពី ទីតាំងដែលខូចបានពិតប្រាកដក សម្រាប់ធ្វើការរៀបចំផែនការ ជួសជុលឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាតធ្ងន់ធ្ងរ។

ទីតាំងដែលបានខូចខាតត្រូវបាញ់ថ្នាំពរណ៌សម្រាប់សម្គាល់ ងាយស្រួលពេលចុះមកជួសជុល ហើយក៏ជាសញ្ញាណប្រាប់ទៅប្រជាពលរដ្ឋផងដែរ ថាក្រសួងបានឃើញពីទីតាំងខូចខាត និងបានត្រៀមចុះជួសជុល។