សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ក្រុមហ៊ុន Shanghai Huangpu Cruise ប្តេជ្ញា រួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងបណ្តាញដឹកជញ្ជូនផ្លូវគោក តាមរថយន្ដក្រុង

នៅថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយលោក Xu Jie អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shanghai Huangpu Cruise Co., Ltd.

លោក Xu បានសម្តែងចំណាប់អារម្មណ៍យ៉ាងមុតមាំ ចំពោះការស្វែងរកឱកាសអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការបង្កើតកន្លែងកម្សាន្ត នៅលើផ្លូវទឹករបស់កម្ពុជានៅតាមដងទន្លេមេគង្គ។ លោកក៏បានប្តេជ្ញា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ក្នុងស្រុក និងបណ្តាញដឹកជញ្ជូនផ្លូវគោក តាមរថយន្ដក្រុងនៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងបានផ្តល់ការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Shanghai Huangpu ដែលអារម្មណ៍ លើការរួមចំណែកដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួង ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះដើរទៅមុខ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យក្រុមហ៊ុននេះពិចារណាលើការផ្ដល់សេវារថយន្ដក្រុងមួយ ដែលប្រកបទៅដោយផាសុខភាព សុវត្ថិភាព និងគុណភាព សម្រាប់ការធ្វើដំណើរចេញពីទីក្រុង ទៅកាន់បណ្តាខេត្តនានា។