សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការពិភាក្សារកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ទន្លេមេគង្គ

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់ទន្លេមេគង្គ ដើម្បីពិភាក្សាពីដំណោះស្រាយផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ទន្លេមេគង្គ។

ប្រធានបទពិភាក្សាដែលបានលើកឡើងនាឱកាសនោះរួមមាន៖
១. បញ្ហាប្រឈមនានាដែលរារាំងគម្រោងមិនឱ្យទទួលហិរញ្ញប្បទាន និងដំណោះស្រាយដែលអាចធ្វើបាន។

២. ស្វែងយល់ពីវិធីសាស្រ្តថ្មីៗ ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស ស្វែងយល់អំពីគំនិតនៃ “ការផ្តល់ហិរញ្ញប្បទានជារួម” ដើម្បីប្រើប្រាស់លំហូរ នៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការផ្តល់ជំនួយជាដើមទុន ដើម្បីកាត់បន្ថយហានិភ័យនិងផ្តល់ឱកាសដល់វិនិយោគិនឯកជន ដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់។

៣. គំនិតផ្តួចផ្តើនៃវេទិកានេះមានតួនាទីដូចជា៖ “ភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDIP)” និង “ការបង្កើនពន្លឿនគម្រោងថ្នាក់តំបន់” ដែលអាចជួយក្នុងការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតំបន់ទន្លេមេគង្គក្រោម។

៤. កំណត់រកអ្នកគាំទ្រដល់ គំនិតផ្តួចផ្តើមថ្នាក់តំបន់រួមមានដូចជា៖ SDIP អាស៊ានហាប់ (ASEAN Hub) និងក្រុមការងារធុរកិច្ចហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសវៀតណាម។