សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំពង្រឹងគុណភាពផ្លូវជាតិលេខ០៦ ក្រុមហ៊ុនចិន នឹងអ៊ុតកៅស៊ូកម្រាស ០៣សង់ទីម៉ែត្របន្ថែម ចាប់ពីថ្នល់កែងដល់ក្រុងសៀមរាប

បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ០៦ដោយផ្ទាល់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំមួយដើម្បីពង្រឹងគុណភាពផ្លូវជាតិនេះ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក Li An ស្ថានតំណាងពាណិជ្ជកម្មនៃស្ថានទូតចិន លោក Tang Jun អគ្គនាយកក្រុមហ៊ុនសាងសង់សៀងហៃ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និង ដឹកជញ្ជូន។នៅក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនសាងសង់សៀងហៃ បានសន្យាថានឹងរៀបចំកែតម្រូវផ្លូវជាតិនេះឡើងវិញ និងអ៊ុតកៅស៊ូបន្ថែម៣សង់ទីម៉ែត្រទៀត ដើម្បីពង្រឹងគុណភាពផ្លូវជាតិនេះឲ្យកាន់តែជាប់ធន់បានយូរ និងមានភាពល្អប្រសើរ។