សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមមកពីក្រសួងស្ថាប័នអង្គភាព អ្នកសារព័ត៌មានសរុបប្រមាណជាង៣០០នាក់ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គសចគ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

ឆ្លងតាមរយៈការបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ បានបង្ហាញអោយឃើញថាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៦ មានការថយចុះប្រមាណជាង៣០០នាក់ ប្រៀបធៀបចំនួនអ្នកស្លាប់នៅឆ្នាំ២០១៥។ សម្រាប់ទិសដៅឆ្នាំ២០១៧ គសចគ នឹងកាត់បន្ថយចំនួនអ្នកស្លាប់អោយបាន៩% នៅឆ្នាំ២០១៧។

បន្ថែមលើនេះ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័ន អង្គភាព ក្រុមហ៊ុន និងប្រជាពលរដ្ឋ គសចគ បានជូនបណ្ណសសើរ និងលិខិតសសើរ ក្រោមអធិបតីភាព សម្តេចឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគសចគ៕