សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)។

នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ដោយមានការចូលរួមពីតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងឯកអគ្គរដ្ឋទូតចិន ជប៉ុន បារាំង វៀតណាម និង ថៃ ប្រចាំនៅកម្ពុជា JICA និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាវឌ្ឍនភាពការងារតាមវិស័យ ចំណុចអាទិភាព កំណត់សូចនាករតាមដានរួមគ្នា គាំទ្រដល់វិស័យហេដ្ឋារចនាសម័ន្ធ និងសមាហរណកម្មក្នុងតំបន់។