សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការជួបសំណេះសំណាលរបស់ឯកឧត្តម ស៊ុន ចាន់ថុល នៅក្នុងពិធីបណ្តុះបណ្តាលជនបង្គោល ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក

បន្ទាប់ពីចុះពិនិត្យផ្លូវជាតិលេខ៤៤ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម សុ៊ន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជុន បានឆ្លៀតឱកាសជួបសំណេះសំណាល ក្នុងពិធីបណ្តុះបណ្តាលជនបង្គោលទូទាំងខេត្តកំពង់ស្ពឺ ស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក” ដែលរៀបចំដោយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ។

ពិធីនេះ មានអ្នកចូលរួមជាគ្រូបង្គោល សរុប៤៥០នាក់ មកពី ៨៧ឃុំ/សង្កាត់ទូទាំងខេត្ត កម្មករកម្មការិនីមកពី១០០រោងចក្រកាត់ដេរ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ទីរនានាជុំវិញខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរដល់គ្រូបង្គោលទាំង៤៥០រូប ដែលបានមកចូលរួមក្នុងពិធីបណ្តុះបណ្តាលនេះ។ ឯកឧត្តម បានជំរុញនិងផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងថ្ងៃនេះទៅប្រើប្រាស់ និងអប់រំបន្តដល់បងប្អូន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។