សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការចុះបង្ក្រាប និងឃាត់យានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់

ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបនិងឃាត់យានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាធានាឱ្យមានការដឹកជញ្ជូនតាមច្បាប់កំណត់។

ជាលទ្ធផលសរុបប្រចាំខែមិថុនា ឆ្នាំ២០១៦ មានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៤ តោនរហូតដល់២៦ តោន ចំនួន ២៦៥ គ្រឿង ត្រូវបានឃាត់ និងពិន័យ បានថវិកាសរុបចំនួន ៤៨៧.៧១១.០០០រៀល។

ឯកឧត្តម សេង ឈួន បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ គោរពច្បាប់ស្តីពី ការដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។